• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមនិងសមាជិកសភាចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

គណៈប្រតិភូ បានសម្ដែងនូវការដឹងគុណដ៏ឥតកោះត្រើយចំពោះលោកប្រធានហូជីមិញ ជាអគ្គមគ្គុទេសជាទីគោរពវីរជនរំដោះជាតិ លោកគ្រូដ៏មហិមាររបស់ បដិវត្តន៍វៀតណាម ដែលបានលះបង់អស់មួយជីវិតដើម្បីឯករាជ្យ សេរីភាព របស់មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងតំណាងអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ដឹកនាំគណៈប្រតិភូចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ quochoi.vn)


ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ និងត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី១៩ ឧសភា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមរួមជាមួយគណៈប្រតិភូសមាជិកសភាបានអញ្ជើញទៅដាក់កម្រងផ្កាហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan តំណាងអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man រួមជាមួយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភា អនុប្រធានរដ្ឋ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមូហភាពមជ្ឈឹម និងសមាជិកសភានានាផងដែរ។ គណៈប្រតិភូ បានសម្ដែងនូវការដឹងគុណដ៏ឥតកោះត្រើយចំពោះលោកប្រធានហូជីមិញជាអគ្គមគ្គុទេសជាទីគោរព វីរជនរំដោះជាតិ លោកគ្រូដ៏មហិមាររបស់បដិវត្តន៍វៀតណាម ដែលបានលះបង់អស់មួយជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។

នាថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងក៏បានទៅ អុជធូបទៀនដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅសារមន្ទីរហូជីមិញសាខាទីក្រុងហូជីមិញផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top