ក្នុងជំនួបសម្តែងការគួរសម
និងពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត សុខផល
និងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ស៊ា កុសល; អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង លោកស្រី Le Thi Thu Hang បានស្នើដល់ថ្នាក់ដឹកនាំកម្ពុជាបន្តយកចិត្តទុកដាក់
និងសហការក្នុងការដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងជនជាតិដើមកំណើតវៀតណាម។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
និងសាលារាជធានីភ្នំពេញ
សុទ្ធតែបានអះអាងនូវគោលនយោបាយក្នុងការបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស
ក្នុងនោះមានប្រជាពលរដ្ឋដើមកំណើតវៀតណាមរស់នៅប្រកបដោយស្ថិរភាព
ឈរលើស្មារតីគោរពច្បាប់កម្ពុជា។
នាព្រឹកថ្ងៃទី២៧
ខែធ្នូ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អនុរដ្ឋមន្ត្រី
ការបរទេសលោកស្រី Le Thi Thu Hang បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសមាគមធុរកិច្ចវៀតណាម-កម្ពុជា
(VCBA) និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA)។ លោកស្រីអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា
គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស
នឹងបន្តធ្វើការជាមួយអាជ្ញាធរនៃភាគីទាំងពីរ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយការលំបាក
និងឧបសគ្គសម្រាប់ប្រជាជន និងអាជីវកម្ម៕