• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កត្តាអំណោយផលសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០២៥

នៅឆ្នាំ ២០២៥ ទោះបីជានៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែក៏នៅតែបើកចេញឱកាសជាច្រើនផងដែរ។

ប្រសិនបើវៀតណាមទាញយកប្រយោជន៍ពីឱកាសទាំងនោះ គោលដៅកំណើនប្រហែល ៨% អាចសម្រេចបាន។ នេះជាការវាយតម្លៃរបស់អ្នកជំនាញក្នុងសិក្ខាសាលា “ម៉ាក្រូសេដ្ឋកិច្ចវៀតណាម៖ ក្រឡេកមើលទៅឆ្នាំ ២០២៤ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២៥” ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិហាណូយ សម្របសម្រួលជាមួយអង្គភាពមួយចំនួននាព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ។

យោងតាមការវាយតម្លៃរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ ក្នុងឆ្នាំ ២០២៤ កំណើន GDP របស់វៀតណាមនឹងសម្រេចបានលទ្ធផលវិជ្ជមាន។ ដូច្នេះ អង្គការអន្តរជាតិបានព្យាករកំណើន GDP របស់ វៀតណាមក្នុងឆ្នាំនេះថា នឹងសម្រេចបានប្រហែល ៦,៥%។ លោកបណ្ឌិត Nguyen Quoc Viet នាយករងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយបានធ្វើការវិភាគថា៖ “កត្តាជំរុញកំណើនដូចជាការវិនិយោគ សាធារណៈ ការវិនិយោគឯកជន និងសកម្មភាពនាំចេញ-នាំចូលអាចរក្សាសន្ទុះកំណើននៅឆ្នាំ ២០២៥។ គុណសម្បត្តិពីខាងក្រៅក៏នឹងគាំទ្រដល់កំណើនផងដែរ។ វៀតណាមថែមទាំងអាចទាញយកផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្មថ្មី របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដើម្បីបង្កើនឋានៈប្រកួតប្រជែងជាសាកលរបស់ខ្លួន”។

យោងតាមអ្នកជំនាញ, ក្នុងរយៈពេលខ្លី, ដំណោះស្រាយដើម្បីលើកកម្ពស់កំណើនគឺត្រូវបន្តផ្តោតលើដំណោះស្រាយដើម្បីជំរុញការវិនិយោគ; ក្នុងរយៈពេលមធ្យម ចាំបាច់ត្រូវបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសមត្ថភាព និងជំនាញសម្រាប់កម្លាំងពលកម្ម និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា... ៕

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

នាព្រឹកថ្ងៃទី៥ មករា លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។

Top