• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល

នាយប់ថ្ងៃទី ៤ មករា បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក ង្វៀន ហ័រប៊ិញ បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធលោក Pham Hung អតីតប្រធានគណៈរដ្ឋមន្ត្រី និងលោក Vo Van Kiet អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៅឯគេហដ្ឋានគ្រួសារក្នុងទីក្រុងហូជីមិញ។

អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានគណៈរដ្ឋមន្ត្រី លោក Pham Hung (១៩១២-១៩៨៨) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងនូវមនោសញ្ចេតនា និងការគោរពចំពោះគុណូបការៈរបស់លោកអតីតប្រធាន Pham Hung ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ព្រមទាំងបានបញ្ជាក់ថា លោកគឺជាគំរូដ៏ភ្លឺស្វាងនៃសីលធម៌បដិវត្តន៍ ដោយមានភាពស្មោះត្រង់ដាច់ខាតចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ត្រៀមខ្លួនប្រយុទ្ធ និងពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងដើម្បីសេចក្តីសុខរបស់ប្រជាជន។

  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី លោក Vo Van Kiet និង​សួរ​សុខទុក្ខគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោក Vo Van Kiet ។ រូបថត៖ VNA

នៅឯគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រី លោក Vo Van Kiet (១៩២២-២០០៨) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា លោកអតីតនាយករដ្ឋមន្ត្រី Vo Van Kiet មានការរួមចំណែកដ៏សំខាន់ៗជាច្រើន ហើយបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏លេចធ្លោជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ កេរ្តិ៍ដំណែលជាច្រើនរបស់លោកអតីតនាយករដ្ឋមន្ត្រី ត្រូវបានបក្ស រដ្ឋ និងប្រជាជនពង្រីកជានិច្ច ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍបច្ចេកវិទ្យា

អង្គការសហប្រជាជាតិសង្ឃឹមថា វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍបច្ចេកវិទ្យា

នាព្រឹកថ្ងៃទី៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយក៏ជាបេសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top