• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នឹងធ្វើវិសោធនកម្មច្បាប់និងសេចក្តីសម្រេចនានា ដើម្បីបម្រើការបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨

សម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។

អញ្ជើញថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា បរិមាណការងារនីតិបញ្ញត្តិនៅឆ្នាំនេះ មានច្រើន ប៉ុន្តែអាទិភាពកំពូលក្នុងត្រីមាសទី១ គឺផ្តោតសំខាន់លើការរៀបចំសម័យប្រជុំវិសាមញ្ញរដ្ឋសភាលើកទី៩ នីតិកាលទី ១៥ ដែលគ្រោងនឹងបើកនៅចុងខែកុម្ភៈ ដើម្បីធ្វើវិសោធនកម្មច្បាប់ និងសេចក្តីសម្រេចនានា  បម្រើការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការបង្រួមក្បាលម៉ាស៊ីនឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។  ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែផ្តោតសំខាន់ ប្រមូលកម្លាំងសម្រាប់សម័យប្រជុំវិសាមញ្ញនៅចុងខែកុម្ភៈ។ សម័យប្រជុំនេះរដ្ឋសភានឹងមិនរាប់បញ្ចូលពេលវេលាទេ ប៉ុន្តែនឹងគណនាពីរបៀបបង្ហើយការងារ តាមរយៈការធ្វើវិសោធនកម្មច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា បម្រើការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨  ស្តីពីការបង្រួមក្បាលម៉ាស៊ីនឲ្យដំណើរការប្រកបដោយប្រសិទ្ធ នាពេលខាងមុខ”។

នាព្រឹកមិញនេះ (៦ មករា) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើ សេចក្តីព្រាងសេចក្តីសម្រេចរួម ដែលរៀបរាប់លម្អិតអំពីការរៀបចំទំនាក់ទំនងអ្នកបោះឆ្នោតដោយតំណាងរដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន; ផ្តល់យោបល់លើការបកស្រាយ ការទទួល និងការពិនិត្យឡើងវិញនៃសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យា ឌីជីថល ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top