លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានទទួលស្គាល់ការខិតខំប្រឹងប្រែងនិងលទ្ធផលដែលខេត្ត Gia Lai សម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា Gia Lai ចាំបាច់ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរួមបញ្ចូលដោយឈរលើការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ និងនិរន្តរភាព។ ក្រៅពីនេះ Gia Lai ក៏ត្រូវជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្មជនបទតាមវិធីសាស្ដ្រ ដោយភ្ជាប់ជាមួយការការពារធនធានធម្មជាតិ និងជីវចម្រុះ។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖ “ខេត្តចាំបាច់ត្រូវកែលម្អយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ និង ធុរកិច្ចឲ្យមានតម្លាភាព អំណោយផល និងចំណាយតិច។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់តំបន់ទីក្រុង តំបន់វត្ថុធាតុដើម មជ្ឈមណ្ឌលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម សេវាកម្ម និងការអភិវឌ្ឍទេសចរណ៍”។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានកត់សម្គាល់ថា ខេត្ត Gia Lai ចាំបាច់ត្រូវភ្ជាប់ទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយការធានាសន្តិសុខ ការពារជាតិ ការពារអធិបតេយ្យភាព សន្តិសុខតាមព្រំដែន និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការជ្រៀតចូល ការរត់ពន្ធ ឧក្រិដ្ឋកម្មឆ្លងដែន៕