អ្នកគាំទ្របានដង្ហែរក្បួននៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានដោយមានទង់ជាតិ បដា ត្រែ ស្គរ...។ នៅទីក្រុងហាណូយ តាមដងផ្លូវចង្អៀតណែនដោយមនុស្សដែលអបអរសាទរជ័យជម្នះរហូតដល់ពាក់កណ្តាលអធ្រាត្រ នៅពេលដែលហ្វូងមនុស្សនាំគ្នាសម្រុកទៅកាន់តំបន់បឹង Hoan Kiem ដើម្បីអបអរសាទរជើងឯករបស់ក្រុមជម្រើសជាតិវៀតណាម។ “ខ្ញុំសប្បាយចិត្តណាស់ពេលដែលវៀតណាមឈ្នះជើងឯក កីឡាករបានលេងយ៉ាងស្វាហាប់ និងសាទរ។ ជូនពរកីឡាករទាំងនោះកាន់តែអភិវឌ្ឍន៍ លេងកាន់តែល្អ។ វៀតណាមជើងឯក វៀតណាមជើងឯក”។
“វាពិតជាអស្ចារ្យណាស់ ក្រុមវៀតណាមមានការតស៊ូ អត់ធ្មត់ បង្ហាញភាពក្លាហាន។ រាល់ការប្រកួតត្រូវតែមានការឈ្នះនិងចាញ់ ហើយក្នុងការប្រកួតនេះក្រុមវៀតណាមគឺខ្លាំងណាស់ ក្លាហាន និងលេងបានយ៉ាងល្អ”។
នៅទីក្រុងហូជីមិញ មនុស្សរាប់ម៉ឺននាក់ក៏បានសម្រុកទៅខ័ណ្ឌទី ១ ជុំវិញផ្លូវដើរ Nguyen Hue និងទីលាន Me Linh ។ នៅខេត្ត Thanh Hoa, Bien Hoa (Dong Nai), Long An, Pleiku (Gia Lai), Can Tho... អ្នកគាំទ្ររាប់ពាន់នាក់ក៏បានអបអរសាទរជ័យជម្នះពេញមួយយប់។ គ្រប់គ្នារំភើបចិត្តចំពោះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទីបីរបស់ក្រុមជម្រើសជាតិវៀតណាម៕