ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ (រូបថត៖ VOV)
អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong នៅឯគេហដ្ឋានរបស់លោកនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអះអាងថា អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong (១៩៤៤ - ២០២៤) គឺជាយុទ្ធជនកុម្មុយនិស្តគំរូ ជាអ្នកនយោបាយដ៏ឈ្លាសវៃ ជាអ្នកទ្រឹស្តីដ៏ឆ្នើមរបស់បក្ស ដែលបានលះបង់ពេញមួយជីវិត ដើម្បីឧត្តមគតិឯករាជ្យរបស់ប្រជាជាតិ។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានរដ្ឋសភា វៀតណាម (២០០៦-២០១១) លោក Nguyen Phu Trong បានរួមចំណែកយ៉ាងធំធេង និងសំខាន់ទៅក្នុងការលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា រួមចំណែកកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម។
មកអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋសភា លោក Le Quang Dao (១៩២១ - ១៩៩៩) នៅគេហដ្ឋានរបស់លោកនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអះអាងថា អតីតប្រធានរដ្ឋសភា លោក Le Quang Dao មានការរួមចំណែកសំខាន់ៗជាច្រើនក្នុងការផ្លាស់ប្ដូរថ្មីយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយនូវប្រតិបត្តិការរបស់រដ្ឋសភា ក៏ដូចជារួមចំណែកយ៉ាងច្រើនដល់ការតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ផងដែរ។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន សំណេះសំណាលជាមួយគ្រួសារអតីតប្រធានរដ្ឋសភា លោក Le Quang Dao។ (រូបថត៖ VOV)
នាព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អតីតអគ្គលេខាបក្ស លោក Nong Duc Manh; អតីតអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ផងដែរ៕