ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំបក្សនិងរដ្ឋ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរំលឹកខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ៥ មករា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានមកអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong និងអតីតប្រធានរដ្ឋសភាលោក Le Quang Dao។
  ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ (រូបថត៖ VOV)  

អុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong នៅឯគេហដ្ឋានរបស់លោកនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអះអាងថា អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong (១៩៤៤ - ២០២៤) គឺជាយុទ្ធជនកុម្មុយនិស្តគំរូ ជាអ្នកនយោបាយដ៏ឈ្លាសវៃ ជាអ្នកទ្រឹស្តីដ៏ឆ្នើមរបស់បក្ស ដែលបានលះបង់ពេញមួយជីវិត ដើម្បីឧត្តមគតិឯករាជ្យរបស់ប្រជាជាតិ។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានរដ្ឋសភា វៀតណាម (២០០៦-២០១១) លោក Nguyen Phu Trong បានរួមចំណែកយ៉ាងធំធេង និងសំខាន់ទៅក្នុងការលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា រួមចំណែកកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម។

មកអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋសភា លោក Le Quang Dao (១៩២១ - ១៩៩៩) នៅគេហដ្ឋានរបស់លោកនៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអះអាងថា អតីតប្រធានរដ្ឋសភា លោក Le Quang Dao មានការរួមចំណែកសំខាន់ៗជាច្រើនក្នុងការផ្លាស់ប្ដូរថ្មីយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយនូវប្រតិបត្តិការរបស់រដ្ឋសភា ក៏ដូចជារួមចំណែកយ៉ាងច្រើនដល់ការតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ផងដែរ។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន សំណេះសំណាលជាមួយគ្រួសារអតីតប្រធានរដ្ឋសភា លោក Le Quang Dao។ (រូបថត៖ VOV)

នាព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អតីតអគ្គលេខាបក្ស លោក Nong Duc Manh; អតីតអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ផងដែរ៕


top