• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ។ រូបថត៖ AFP/TTXVN

នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ លោក Kirby ក៏បានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តដំណើរការដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ហើយបានបញ្ជាក់ជាថ្មីថា ទីក្រុងវ៉ាស៊ីនតោននឹងរក្សាបណ្តាកាណាលទំនាក់ទំនង "នៅគ្រប់កម្រិត" ជាមួយទីក្រុងសេអ៊ូល។ លើសពីនេះ លោក Kirby បានបញ្ជាក់សារជាថ្មីពីការសន្យាដ៏ "រឹងមាំ" របស់អាមេរិកចំពោះកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងបានធ្លាក់ចូលទៅក្នុងអស្ថិរភាពនយោបាយ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ និងការចោទប្រកាន់ប្រឆាំងនឹងលោកនៅថ្ងៃទី ១៤ ខែធ្នូ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

នាព្រឹកថ្ងៃទី៥ មករា លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។

Top