• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃកន្លះ

សម័យប្រជុំលើកទី ៤១ (ខែមករា ឆ្នាំ ២០២៥) នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃកន្លះ (ថ្ងៃទី ៦ ខែមករា និងព្រឹកថ្ងៃទី ៧ ខែមករា) នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VNA)

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភាប្តូរវេនគ្នាដឹកនាំកិច្ចប្រជុំ

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងផ្តល់យោបល់លើការងារតាក់តែងច្បាប់។ ក្នុងនោះ ផ្តល់យោបល់លើខ្លឹមសារដូចជា៖ ការបកស្រាយ ការទទួល និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ច្បាប់ស្តីពីការងារ (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ ផ្សាយពាណិជ្ជកម្ម ច្បាប់ស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស។ លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងអនុម័ត៖ សេចក្តីសម្រេចចិត្តរួម កំណត់យ៉ាងលម្អិតអំពីការរៀបចំការជំនួបប្រាស្រ័យរវាងសមាជិកសភាជាមួយអ្នកបោះឆ្នោត  និងសមាជិកក្រុមប្រឹក្សាប្រជាជន; សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំណត់ការអនុវត្តប្រជាធិបតេយ្យនៅក្នុងស្ថាប័នរដ្ឋសភា ស្ថាប័នក្រោមឱវាទនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងទីភ្នាក់ងារនៃក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំវិសាមញ្ញលើកទី៩ រដ្ឋសភានីតិកាលទី១៥៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

នាព្រឹកថ្ងៃទី៥ មករា លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។

Top