នារសៀលថ្ងៃទី ២ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន ដោយស្តាប់របាយការណ៍ស្តីពីសំណើរនូវគោលនយោបាយលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់យានយន្តអគ្គិសនីនៅវៀតណាម។
នៅចំពោះមុខការបំពុលបរិយាស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតាមទីក្រុងធំៗ និងតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការនូវដំណោះស្រាយដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយប្រភពបង្កការបំពុល ក្នុងនោះមានយានយន្តដែលប្រើប្រាស់ប្រេងសាំង។ ប្រគល់ភារកិច្ចជូនក្រសួងគមនាគមន៍ ដឹកជញ្ជូន លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា៖ “ស្នើឲ្យក្រសួងមានការស្រាវជ្រាវ និងបំពេញនូវស្តង់ដារនិងបទដ្ឋានសម្រាប់យានជំនិះ ដើម្បីធានាបាននូវការអនុលោមតាមផែនទីបង្ហាញផ្លូវ បំពេញតាមស្តង់ដារបរិស្ថានខ្ពស់។ ជាពិសេសបទប្បញ្ញត្តិ និងស្តង់ដារទាក់ទងនឹងយានយន្តនាំចូលនិងផលិតកម្ម; ស្រាវជ្រាវលើគោលនយោបាយគាំទ្រការបំប្លែងពីយានជំនិះប្រើសាំងទៅជារថយន្តឯកជន និងការបំប្លែងរថយន្តសាធារណៈដែលប្រើសាំងទៅជាយានជំនិះសាធារណៈបៃតង។ ក្រសួងត្រូវមានអនុសាសន៍លើការគ្រប់គ្រងការដឹកជញ្ជូនសាធារណៈ គោលនយោបាយអ្វីខ្លះដែលត្រូវឆ្លើយតបនឹងប្រភពទុនសម្រាប់ការបំប្លែង គោលនយោបាយអ្វីខ្លះដើម្បីគាំទ្រដល់អាជីវកម្មដែលវិនិយោគលើវិស័យដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាការគាំទ្រសម្រាប់ប្រជាជនផងដែរ”។
ទន្ទឹមនឹងនោះ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាំបាច់ត្រូវចេញបទប្បញ្ញត្តិ និងបទដ្ឋានស្តីពីការបំភាយឧស្ម័នសម្រាប់យានយន្តដែលកំពុងធ្វើចរាចរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម