• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត​ Kien Giang រៀប​ចំ​ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី

នៅថ្ងៃទី ៨ ខែមេសា នៅព្រែកជីក Chac Kha (ឃុំ Minh Hoa) គណៈកម្មាធិការប្រជាជនស្រុក Chau Thanh (ខេត្ត Kien Giang) បានរៀបចំការប្រណាំងទូកង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៣ (១៤-១៦ ខែមេសា)។
ក្រុមដែលចូលរួមការប្រណាំងទូក ង ។ (រូបថត៖ Le Sen/TTXVN)

លោក Tan Thanh Huy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បានឲ្យដឹងថា សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានរួមចំណែកលើកតម្កើង និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរណាមបូ ក្នុងខឿនវប្បធម៌បង្រួបបង្រួម ចម្រុះរបស់សហគមន៍បណ្តាជនជាតិនៅវៀតណាម។

នាថ្ងៃនេះដែរ សមាគមកាកបាទក្រហមខេត្ត Kien Giang បានរៀបចំក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតទៅពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យ កាត់សក់ដោយឥតគិតថ្លៃ  ជូនអំណោយដល់ក្រុមគ្រួសារក្រីក្រ និងរៀបចំពិធីជប់លៀងបួសជូនប្រជាជននៅឃុំ Minh Hoa ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top