• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើន​ការធ្វើតេស្ត​ដើម្បី​រកឃើញ​ករណីឆ្លងជំងឺកូវីដ ១៩ ឲ្យបានទាន់ពេវេលា

ខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើនការធ្វើតេស្តនៅតាមតំបន់ ដែលមានគ្រោះអាសន្នឆ្លងជំងឺកូវីដ ១៩ ខ្ពស់ ដូចជាមន្ទីរពេទ្យ ស្ថានីយ៍រថភ្លើង ផ្សារ សំដៅរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ឲ្យបានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ VGP)


នេះគឺជាសំណើររបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយខេត្តចំនួន ៥ គឺ៖ Quang Ngai  Binh Thuan  Khanh Hoa  Binh Dinh  និង Phu Yen ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ កាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបានអះអាងថា ស្ថានភាពជំងឺរាតត្បាតនៅតាមមូលដ្ឋានមានគ្រោះអាសន្នវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ខេត្ត ក្រុងនានាបានស្នើឲ្យក្រសួងសុខាភិបាលដឹកនាំខេត្ត ក្រុង ដែលផ្ទុះជំងឺត្រូវពន្លឿនការធ្វើតេស្ត និងជូនដំណឹងអំពីលទ្ធផលដល់មជ្ឈមណ្ឌលពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លងជំងឺឲ្យទាន់ពេលវេលា។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានលើកសំណើរថា៖ “យើងត្រូវបង្កើនការធ្វើតេស្តនៅតាមមន្ទីរពេទ្យ ក្នុងនោះមានទាំងខេត្ត ក្រុងណា ដែលមិនទាន់ផ្ទុះជំងឺរាតត្បាតទៀតផង។ ក្រសួងសុខាភិបាលបានដឹកនាំការងារនេះយ៉ាងហ្មត់ចត់ហើយ ពោលគឺត្រូវធ្វើតេស្ត Realtime – PCR និងធ្វើតេស្តអង់ទីហ្សែនរហ័ស តាមលទ្ធភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើតេស្តនៅតាមស្ថានីយ៍រថភ្លើង រថយន្ត ភោជនីយដ្ឋាន និងផ្សារ ដែលមានគ្រោះអាសន្នខ្ពស់ជាប្រចាំផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top