ខេត្ត Yen Bai បង្កើនការទាក់ទាញវិនិយោគពីកូរ៉េខាងត្បូង
នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនខេត្ត Yen Bai (ភាគខាងជើងវៀតណាម) បានរៀបចំសន្និសីទពន្លឿនវិនិយោគនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដោយប្រធានបទ “Yen Bai៖ សក្កានុភាពអភិវឌ្ឍន៍និងឱកាសវិនិយោគ”។ សន្និសីទនេះមានការចូលរួមរបស់១៥០អង្គភាពអាជីវកម្មកូរ៉េខាងត្បូងដែលមានបំណងស្វែងរកឱកាសវិនិយោគនៅវៀតណាមនិយាយរួមនិងខេត្ត Yen Bai និយាយដោយឡែក។
ថ្លែងមតិក្នុងសន្និសីទ លោកស្រី Pham Thi Thanh Tra លេខាគណៈកម្មាធិការបក្សនិងជាប្រធាន«គណៈកម្មាធិការប្រជាជនខេត្ត Yen Bai បានអះអាងថា ថ្នាក់ដឹកនាំខេត្ត Yen Bai សន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសនិយាយរួមនិងសហគ្រាសនានារបស់កូរ៉េខាងត្បូងនិយាយដោយឡែកក្នុងដំណើការ វិនិយោគធ្វើអាជីវកម្មក្នុងតំបន់។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានឲ្យដឹងថា នេះជាសកម្មភាពពន្លឿនវិនិយោគដើមដំបូងនៃតំបន់មួយរបស់វៀតណាមនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម