• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយឧស្សាហកម្មទំនើប

ដោយមានបាវចនាថា "សាមគ្គីភាព វិន័យ - ប្រជាធិបតេយ្យ នវានុវត្តន៍ - របកគំហើញអភិវឌ្ឍន៍ - ជិតប្រជាជន ដើម្បីប្រជាជន!" មហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលអាណត្តិ ២០២៥-២០៣០ បានប្រារព្ធឡើងជាផ្លូវការ នាព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ VOV)

 អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំ;អញ្ជើញចូលរួមមហាសន្និបាតមានវត្តមាបប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោកត្រឹន គឹម ទូ។ អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានលើកច្បាស់ថា៖ “មហាសន្និបាតនេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ជាពិសេស របស់គណៈកម្មាធិការបក្សរដ្ឋាភិបាល ដែលជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រក្នុងដំណើរនៃការកសាងរដ្ឋាភិបាលសុចរិត ស្ថាបនា ធ្វើសកម្មភាពដើម្បីប្រទេសជាតិនិងដើម្បីប្រជាជន។ គណៈ កម្មាធិការបក្សរដ្ឋាភិបាល គឺជាស្នូលនៃការដឹកនាំនយោបាយសម្រាប់សកម្មភាពរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ទិសដៅ ការប្រតិបត្តិ និងការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាល ធានាបាននូវការរៀបចំស្ថាប័ន អនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ រួមចំណែកអនុវត្តឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ លើគ្រប់វិស័យ”។

មហាសន្និបាតលើកទី ១ របស់គណៈកម្មាធិការបក្សរដ្ឋាភិបាលបានកំណត់គោលដៅ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់ ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង ៣០ ដែលមាន GDP ច្រើនជាងគេលើពិភពលោក កើនឡើងដល់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top