• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន AstraZeneca នឹងបណ្តាក់ទុនចំនួន ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមបង្កើនសមត្ថភាពផលិតឱសថ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងវៀតណាម (រូបថត៖ VOV)


នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន AstraZeneca និងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងដៃគូវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។

យោងតាមឯកសារដែលបានចុះហត្ថលេខានោះ AstraZeneca និងដៃគូវៀតណាមបានឈានដល់កិច្ចព្រមព្រៀងសំខាន់ចំនួនពីរជាចំណុចរបត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ជីវឱសថក្នុងប្រទេសនិងជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់វៀតណាម។

ជាពិសេស AstraZeneca នឹងវិនិយោគ ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមក្នុងការបង្កើនសមត្ថភាពផលិតឱសថនៅក្នុងប្រទេស ដោយជួយឲ្យអ្នកជំងឺនូវលទ្ធភាពទទួលបានថ្នាំមានគុណភាពខ្ពស់ដែលផលិតនៅវៀតណាមផ្ទាល់។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់បន្ថែម វ៉ាក់សាំងកូវីដ ១៩ មួយចំនួនរបស់ AstraZeneca។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AstraZeneca សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងទាន់ពេលវេលាដល់ប្រទេសវៀតណាមក្នុង រយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ AstraZeneca ឆាប់ប្រគល់វ៉ាក់សាំងដែលនៅសេសសល់ដែលបានប្តេជ្ញាចិត្តជូនប្រទេស​វៀតណាម តាមកាលវិភាគ ព្រមទាំងអះអាងថា វៀតណាមមានបំណងសហការជាយុទ្ធសាស្ត្រជាមួយ AstraZeneca លើវិស័យវេជ្ជសាស្ត្រនិងសន្តិសុខសុខាភិបាល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុន AstraZeneca ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងឱសថ ការផលិតវ៉ាក់សាំងនិងឱសថសម្រាប់ព្យាបាលសរសៃឈាមបេះដូងនិងមហារីក។

ចំណែកខ្លួនវិញ នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការព្យាយាមផ្តល់វ៉ាក់សាំងទាំងអស់ដែលបានចុះហត្ថលេខាជាមួយប្រទេសវៀតណាមនាពេលខាងមុខនេះ ទោះបីជាការផ្គត់ផ្គង់មានការលំបាកខ្លាំងក៏ដោយ។ ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំការផលិតវ៉ាក់សាំងនៅប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top