• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចដាក់​ទណ្ឌកម្ម​ថ្មី​ចំពោះ​កូរ៉េ​ខាង​ជើង​


 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អនុម័តលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង 

សេចក្ដីសម្រេចលេខ ២៣៩៧ ត្រូវ​បានអនុម័តនាថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ​២០១៧ ដោយ​បាន​ហាមឃាត់​ផលិតផល​ប្រេង​ចម្រាញ់​ជិត ៩០ % នាំចេញទៅកាន់កូរ៉េខាងជើង ដោយបាន​ដាក់កំរិតមិន​ឲ្យលើស​ពី ៥ សែនធុង ក្នុង​មួយ​ឆ្នាំ ព្រម​ទាំងធ្វើមាតុភូមិនិវត្តន៍នូវព​លករ នៃប្រទេសនេះនៅឯបរទេសក្នុងរ​យៈពេល​​១២ ខែ។

បន្ទាប់​ពីបានអនុម័តលើសេចក្ដីសម្រេចនេះ អ​គ្គលេខាធិការនៃអង្គការសហប្រ​ជាជាតិ​ លោក Antonio Guterres បានអបអរសាទរចំពោះការ​ដែលក្រុម​ប្រឹក្សាសន្តិ​សុខអង្គការសហប្រជាជាតិ​ បាន អនុម័ត​លើសេចក្ដី​សម្រេចថ្មី​ពោលខាង​លើ ហើយគាំទ្រ​បំណង​របស់ក្រុម​ប្រឹក្សាអង្គការ​សហប្រជាជាតិ​ដែល​មាន​ដំណោះស្រាយ​នយោបាយ​និងការទូតសន្តិភាពសម្រា​ប់បញ្ហានៅកូរ៉េ។ ទន្ទឹមនឹងនោះ ប្រធានាធិបតី​អាមេរិកលោក D​onald Trump បានឲ្យ​ដឹងថា សហគមន៍អន្តរជាតិកំពុ​ងខិត​ខំប្រឹងប្រែង ដើម្បីសន្តិភាពជាមួយកូរ៉េខាងជើ​ង៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top