• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៖ អនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលបើកកិច្ចប្រជុំលើកទី១

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលចំណុះក្រុមប្រឹក្សា ជាតិរៀបចំការបោះឆ្នោត។

អនុគណៈកម្មការទទួលបន្ទុកការងារកម្មាភិបាល មានភារកិច្ចជួយក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដោះស្រាយការងារពាក់ព័ន្ធដល់កម្មា ភិបាល សំណុំឯកសារ បញ្ជីរាយនាមបេក្ខជនឈរឈ្មោះការបោះឆ្នោត សមាជិកសភាព្រមទាំងគូសបញ្ជាក់និងប្រកាសលទ្ធផលនៃការបោះឆ្នោតសមាជិកសភា ជាដើម។

រាល់ខ្លឹមសារនៃកិច្ចប្រជុំលើកទី១របស់អនុគណៈកម្មការទទួលបន្ទុក ការងារកម្មាភិបាលនឹងត្រូវបានដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top