• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុង Da Nang រៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរដំបូងដែលចូលមកក្នុងទីក្រុង

ភ្ញៀវទេសចរណ៍ដំបូងត្រូវបានស្វាគមន៍ ដោយការសម្តែងរបាំលោតម៉ុងសាយ និងទទួលបានអំណោយពិសេសពីទីក្រុង Da Nang។

ព្រឹកថ្ងៃទី ១០ កុម្ភៈ - ថ្ងៃទី១ នៃបុណ្យតេត នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang មន្ទីរទេសចរណ៍ទីក្រុង Da Nang បានសម្របសម្រួលជាមួយអាកាសយានដ្ឋានអន្តរជាតិ Da Nang, និងក្រុមហ៊ុនភាគហ៊ុនប្រតិបត្តិការរួម និងក្រុមហ៊ុនអាកាសចរណ៍នានារៀបចំដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដំបូងគេមកកាន់ទីក្រុង Da Nang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤។ ភ្ញៀវទេសចរណ៍ដំបូងត្រូវបានស្វាគមន៍ ដោយការសម្តែងរបាំលោតម៉ុងសាយ និងទទួលបានអំណោយពិសេសពីទីក្រុង Da Nang។

នៅថ្ងៃដំបូងនៃបុណ្យតេត អាកាសយានដ្ឋានអន្តរជាតិ Da Nang ស្វាគមន៍ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ១២៥ ជើង តាមការប៉ាន់ប្រមាណថា មានភ្ញៀវទេសចរណ៍ជាង ១៧ ពាន់នាក់មកកាន់ទីក្រុង Da Nang ដែលក្នុងនោះចំនួនជើងហោះហើរអន្តរជាតិដែលរំពឹងទុកមានចំនួន ៥៣ ជើង ដែលត្រូវបានប៉ាន់ស្មានថា មានអ្នកទស្សនាប្រហែល ៧.៥០០ នាក់។ តាមការរំពឹងទុក អំឡុងពេលសម្រាក ៧ ថ្ងៃនៃបុណ្យតេតប្រពៃណីឆ្នាំ រោង ឆស័ក (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤) ចំនួនជើងហោះហើរអន្តរជាតិ និងក្នុងស្រុកសរុបទៅកាន់ទីក្រុង Da Nang ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងដល់ ៨៩៤ ជើង កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top