• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងផែនការនិងវិនិយោគគួរតែនាំមុខក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ ជូនចំពោះក្រសួងផែនការនិងការវិនិយោគ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៣១ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីផ្នែកផែនការនិងវិនិយោគ (៣១ ធ្នូ ១៩៤៥-៣១ ធ្នូ ២០២០) និងប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយជូនចំពោះក្រសួងផែនការ និងការវិនិ យោគ។

អញ្ជើញថ្លែងមតិនៅឯពិធី នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញ នូវសមិទ្ធិផលលើគ្រប់វិស័យរបស់ប្រទេសជាតិក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្ស ដោយមានការចូលរួមចំណែកយ៉ាងសំខាន់របស់ផ្នែកផែនការនិងវិនិយោគ ជាពិសេសគឺក្រសួងផែនការ និងវិនិ យោគតែម្តង។

ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានលើកឡើងនូវបញ្ហាប្រឈមធំៗ ចំនួន ៩ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលប្រទេសវៀតណាមត្រូវប្រឈមមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងផែនការនិងវិនិយោគត្រូវតែធ្វើសេនាធិការដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ ក៏ដូចជាដំណាក់កាលបន្តបន្ទាប់ ដែលផ្សាភ្ជាប់ជាមួយគោលដៅនិងចក្ខុវិស័យដែលមហាសន្និបាតបក្សលើកទី ១៣ ត្រូវដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត

ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។

Top