កិច្ចព្រមព្រៀងសន្តិភាពជាមួយ FARC នឹងត្រូវបានចុះហត្ថលេខានាខែ ឧសភា (Image: VNA)
នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Colombia លោក Juan Fernando Cristo បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋាភិបាលនៃប្រទេសនេះ និងកំលាំងប្រដាប់អាវុធបដិវត្តន៍ Colombia (FARC) នឹងត្រូវបាន ចុះហត្ថលេខានាខែឧសភាខាងមុខ។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រី Cristo ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតី Juan Manuel Santos ក៏ដូចជាតំណាងរបស់ FARC បានទទួលស្គាល់លទ្ធភាពមិនអាចសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមុនកាលកំណត់ (ថ្ងៃទី២៣ ខែមិនា) ដែលត្រូវបានដាក់ចេញ ក្នុងជំនួបខែកញ្ញាឆ្នាំ២០១៥ នៅគុយបាទេ។ ប៉ុន្តែ លោក Cristo បានចាត់ទុកថា៖ នាថ្ងៃទី២៣ ខែមិនា ភាគីទាំងពីរអាចទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ទ្វេភាគី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម