• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម


 កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (រូបថត៖ vov)
 

ការដែល​សភាអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បាន​នាំ​​វៀត​ណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេរីជា​មួយ សហភាពអឺរ៉ុប។
 
លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋាន​សហប្រតិ​បត្តិការ​អន្តរជាតិ នៃក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បានវាយតម្លៃថាសហភាពអឺរ៉ុបគឺជាទីផ្សារធំមួយ ដោយមាន​តម្លៃផលិត​ផល​ក្នុង​ស្រុក​សរុបធំ​ទី ៤ នៅលើពិភពលោក ហើយការនាំចូលកសិផលប្រចាំឆ្នាំទទួលបានប្រមាណ ១៥០ ពាន់​លាន​ដុល្លារ​អាមេរិក។​ នាបច្ចុប្បន្ន ការនាំចេញកសិផលរបស់វៀតណាមនៅលើសកលលោកសម្រេចបានត្រឹមតែជាង ៤០ ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះទេ ចំណែក ការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ បានត្រឹមតែជាង ៥ ពាន់លាន​ដុល្លារអាមេរិក។ នៅពេលដែល EVFTA ចូលជាធរមាន សហភាពអឺ​រ៉ុប​គឺជា​ករណី​ដំបូង​នៃកា​រកាត់​បន្ថយ​ពន្ធ​សម្រាប់ការកែច្នៃកសិផលរបស់វៀតណាម ។ លោក Nguyen Do Anh Tuan បានចែករំលែកថា៖
 
«ប្រាក់ចំណូល​ជាមធ្យមរបស់ប្រជាជននៅសហគមន៍អឺរ៉ុបស្ថិតក្នុងកំរិតខ្ពស់ ហើយគេ​នឹង​ពេញ​ចិត្ត​ចំណាយ​ថ្លៃចំពោះ​មុខទំនិញដែលមានតម្លៃខ្ពស់ជាងនិង មានគុណភាពខ្ពស់ជាងផងដែរ។ នេះជាឱកាស​ដ៏ល្អសម្រាប់​វិស័យកសិកម្ម​របស់វៀតណាមក្នុងការផ្លាស់ប្តូរ ដោយមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ថែមទាំងគុណភាព​ទៀត​ផង​ ដើម្បីអនុវត្តតាមទិសដៅនៃការកែទម្រង់រចនាសម្ព័ន្ធកសិកម្មឡើងវិញ ឆ្ពោះ​ទៅវិស័យក​សិកម្ម​មួយ​ដែល​មាន​តំលៃនិ​ងគុណភាពល្អប្រសើរជាង  រួមទាំងមានបរិស្ថាននិងប្រជាជន​ប្រកប​ដោយ​ចីរភាព​ថែមទៀត​ផង​ដែរ​»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top