• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-សិង្ហបុរី

នាព្រឹកថ្ងៃទី ២៩ ខែឧសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ដែលបានប្រារព្ធឡើងយ៉ាងឧឡារិកនៅទីស្នាក់ការក្រសួងការបរទេសសិង្ហបុរី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញញជើញជួបពិភាក្សាជាមួយប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam (រូបថត៖ VOV)

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសិង្ហបុរី បាននិងកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ចាប់តាំងពីត្រូវបានលើកតម្កើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ ២០២៥។ នេះរួមបញ្ចូលទាំងការជឿទុកចិត្តនយោបាយយ៉ាងជ្រាលជ្រៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជិតស្និទ្ធ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាជាង។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើរតួនាទីយ៉ាងសំខាន់ និងមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ដូច្នេះ វៀតណាមនិងសិង្ហបុរី ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាននាពេលខាងមុខ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងលោកប្រធានាធិបតី Tharman Shanmugaratnam បានព្រមព្រៀងគ្នាបន្តនាំទំនាក់ទំនងកិច្ចសហប្រតិបត្តការសេដ្ឋកិច្ចវៀតណាម-សិង្ហបុរីកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ដោយបន្តជំរុញលំហរទុន វិនិយោគទ្វេភាគីគុណភាពខ្ពស់ ផ្តោតលើវិស័យយុទ្ធសាស្ត្រដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរក៏បានឯកភាពគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ; ​បង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី៕

តាម​ vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top