• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ានលើកទី១២

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានអះអាងថា នៅក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ ជាច្រើន ទាំងប្រពៃណីនិងមិនប្រពៃណី ក្នុងនោះគួរឲ្យកត់សម្គាល់គឺសន្តិសុខនាវា ចរណ៍ ភេរវកម្ម សន្តិសុខតាមអ៊ីនធឺណិត បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ ជំងឺរាតត្បាត... ដែលបានដាក់ចេញតម្រូវការជៀសមិនរួច ក្នុងការជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសនានា។
លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)

កាលពីថ្ងៃទី១៥ មីនា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារ ជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន លើកទី ១២ បានបើក ដោយប្រធានបទ “ស្ថានភាពសន្តិសុខក្នុងតំបន់ និងយុទ្ធសាស្ត្រការពារជាតិថ្មី”។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមបានអះអាងថា នៅក្នុងតំបន់កំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខ ជាច្រើន ទាំងប្រពៃណីនិងមិនប្រពៃណី ក្នុងនោះគួរឲ្យកត់ សម្គាល់គឺសន្តិសុខនាវា ចរណ៍ ភេរវកម្ម សន្តិសុខតាមអ៊ីនធឺណិត បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ ជំងឺរាតត្បាត... ដែលបានដាក់ចេញតម្រូវការជៀសមិនរួច ក្នុងការជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសនានា។
សម្រាប់សន្តិសុខនាវាចរណ៍ លោកឧត្តមសេនីយឯក Hoang Xuan Chien បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមដើម្បីធានាការប្រកាន់ ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍នានាក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ការអនុវត្ត យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ប្រកាន់ខ្ជាប់ និងខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងជម្លោះ ដើម្បី រក្សាសន្តិភាព និងស្ថិរភាពរួមនៃតំបន់។
នៅខាងក្រៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួប ជាមួយ លោកនាយឧត្តមសេនីយ៍ នាង ផាតរដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារ ជាតិកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top