• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៤ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។
 

កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ  (រូបថត៖ VOV)


នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២១។ ជាពិសេស  កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងសង្គម និងការផ្លាស់ប្តូររវាងប្រជាជនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៅទៀត ទំហំពាណិជ្ជកម្មបានកើនឡើងលើសពីគោលដៅដែលបានកំណត់ ដោយសម្រេចបាន ១,៣ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើងជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០២០។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នា ដោយផ្តោតសំខាន់លើការអនុវត្តឱ្យបានល្អ នូវសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងនៃការិយាល័យនយោបាយទាំងពីរ និងកិច្ចព្រមព្រៀង សន្ធិសញ្ញា និងឯកសារនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត ជំរុញទំនាក់ទំនងនយោបាយ-ការបរទេស-សន្តិសុខការពារជាតិ ការវិនិយោគនិងពាណិជ្ជកម្ម។ ភាគីទាំងពីរបានឯកភាពគ្នា ខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ១០% ក្នុងឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ជាពិសេស សហការជាមួយគ្នារៀបចំឱ្យបានល្អ នូវ “ឆ្នាំសាមគ្គីភាពនិងមិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ ២០២២”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top