• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គលើកទី១

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គ (FOM) លើកទី១តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
 

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គ (FOM) លើកទី១តាមប្រព័ន្ធវីដេអូ។ លោករដ្ឋមន្រ្តីបានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់វៀតណាម រួមជាមួយសមាជិកដទៃទៀតក្នុងការកសាងបរិយាកាសសន្តិភាព ស្ថិរភាព វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ FOM គួរតែស្ដែងចេញពីតម្រូវការអភិវឌ្ឍរបស់ប្រទេសមេគង្គនានា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ បង្កើនការតភ្ជាប់យន្តការសហប្រតិបត្តិការ ដើម្បីកៀងគរគ្រប់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងដោះស្រាយបញ្ហាប្រឈមនានាប្រកប ដោយប្រសិទ្ធភាពផងដែរ។ ដោយឈរលើមូលដ្ឋាននោះ លោករដ្ឋមន្រ្តី Bui Thanh Son បានស្នើឲ្យ FOM ចាំបាច់ត្រូវផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងគ្រប់គ្រងជម្ងឺរាត ត្បាតកូវីដ ១៩ ដោយធានាការធ្វើលទ្ធកម្មវ៉ាក់សាំងឲ្យទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះគឺជំរុញកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យា លើកកំពស់សមត្ថភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង ជំរុញកិច្ចសហប្រតិបត្តិការអំពីកំណើនបៃតង បន្សាំនឹងការប្រែប្រួលអាកាសធាតុ ហើយគ្រប់គ្រង ប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top