• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩៖ នវានុវត្តន៍និងលើកកម្ពស់តួនាទីនៃភាសាបារាំង

នារសៀលថ្ងៃទី ៤ ខែតុលា (ម៉ោងក្នុងស្រុក) នៅវិមាន Villers-Cotterêts ដែលមានចម្ងាយ ៨០ គីឡូម៉ែត្រពីរដ្ឋធានីប៉ារីសនៃសាធារណរដ្ឋបារាំង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ បានប្រារព្ធឡើងជាផ្លូវការ។
ប្រធានាធិបតីបារាំង Emmanuel Macron និងភរិយារបស់គាត់ Brigitte Macron រួមជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនៃភាសាបារាំង (OIF) Louise Mushikiwabo អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូន លើកទី ១៩ (ប្រភព៖ Reuters)

ក្រោមប្រធានបទ “នវានុវត្តន៍និងការលើកកម្ពស់តួនាទីនៃភាសាបារាំងនៅលើឆាកអន្តរជាតិ" កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ ផ្តោតលើបញ្ហាសំខាន់ៗ ជាពិសេសការអភិរក្សនិងការអភិវឌ្ឍន៍ភាសាបារាំងនិយាយដោយឡែកនិងសហគមន៍ហ្វ្រង់កូហ្វូននិយាយរួម។ ក្នុងឱកាសនេះ សហគមន៍ភាសាបារាំងក៏បានស្វាគមន៍សមាជិកថ្មីពីររូប គឺសាធារណរដ្ឋហ្កាណា និងសាធារណរដ្ឋស៊ីប។

អង្គការហ្វ្រង់កូហ្វូន (OIF) រួមមានប្រទេសនិងតំបន់ដែនដីចំនួន ៨៨។ សហគមន៍ ហ្វ្រង់កូហ្វូន គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ដែលមានឥទ្ធិពលបំផុតនៅលើទ្វីបទាំង ៥ ដែលមានសមាជិកនិយាយភាសា បារាំងច្រើនជាង ៣២០ លាននាក់។ ភាសាបារាំងក៏ជាភាសាដែលប្រើច្រើនជាងគេលំដាប់ទី ៥ នៅលើពិភពលោកផងដែរ។ យោងតាមអង្គការស្រាវជ្រាវប្រជាសាស្រ្តចំនួនសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូននឹងលើសពី ៧៥០ លាននាក់នៅឆ្នាំ ២០៥០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top