ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្លែងនៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី៩តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោក Joe Biden នឹងពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងការ ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងសន្តិសុខសុខាភិបាលពិភពលោក ការប្រែប្រួល អាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការនាវាចរណ៍ ការ អភិវឌ្ឍធនធានមនុស្ស ការអប់រំ ការជួបប្រាស្រ័យប្រជាជន ក៏ដូចជាការតភ្ជាប់សេដ្ឋ កិច្ច។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងកំណត់ទិសដៅ សម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត ហើយស្វែងរកវិធីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីផល ប្រយោជន៍រួមនៃប្រទេសអាស៊ានទាំងអស់និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះក៏នឹងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការរក្សាមជ្ឈភាពនិងឯកភាពរបស់អាស៊ាន តាមរយៈយន្តការដឹកនាំដោយអាស៊ានដែលមាន ស្រាប់ ក៏ដូចជាជំរុញទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕