ព័ត៌មាន

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនឹងប្រព្រឹត្តទៅនៅខែឧសភា

នេះជាកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិកលើកទី២ ចាប់តាំងពីឆ្នាំ២០១៦មកប៉ុន្តែជាកិច្ចប្រជុំដំបូង ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំនៃភាគីទាំងពីរចាប់តាំងពីឆ្នាំ២០១៧ មក។
  ប្រធានាធិបតីអាមេរិក លោក Joe Biden ថ្លែងនៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី៩តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)  

កាលពីថ្ងៃទី១៨ ខែមេសា កម្ពុជា ដែលជាប្រធានសមាគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសដើម្បីអបអរ សាទរខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។ នេះជាកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិកលើកទី២ ចាប់តាំងពីឆ្នាំ២០១៦មកប៉ុន្តែជាកិច្ចប្រជុំដំបូង ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំនៃភាគីទាំងពីរចាប់តាំងពីឆ្នាំ២០១៧មក។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោក Joe Biden នឹងពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងការ ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងសន្តិសុខសុខាភិបាលពិភពលោក ការប្រែប្រួល អាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការនាវាចរណ៍ ការ អភិវឌ្ឍធនធានមនុស្ស ការអប់រំ ការជួបប្រាស្រ័យប្រជាជន ក៏ដូចជាការតភ្ជាប់សេដ្ឋ កិច្ច។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទន្ទឹមនឹងនោះ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងកំណត់ទិសដៅ សម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត ហើយស្វែងរកវិធីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីផល ប្រយោជន៍រួមនៃប្រទេសអាស៊ានទាំងអស់និងសហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលពិសេសនេះក៏នឹងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការរក្សាមជ្ឈភាពនិងឯកភាពរបស់អាស៊ាន តាមរយៈយន្តការដឹកនាំដោយអាស៊ានដែលមាន ស្រាប់ ក៏ដូចជាជំរុញទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

top