• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចចរចានុយក្លេអ៊ែរអាមេរិក- ស.ប.ប.ក នៅតែមានឧបសគ្គជាច្រើន

 ក្រុមអ្នកជំនាញបានចាត់ទុកថា នេះគឺជាសកម្មភាព "បង្ករឿងហេតុ ដែលមានកម្រិត" របស់ ស.ប.ប.ក សំដៅ​បញ្ជូន​សារទៅ​កាន់ សហរដ្ឋអាមេរិក។

នាប៉ុន្មាន​ថ្ងៃថ្មីនេះ សាធារណមតិបានផ្ដោតការយកចិត្តទុកដាក់ដល់ឧបទ្វីបកូរ៉េ ក្រោយពីព្យុង​យ៉ាងបាន​ប្រកាស​អំពីការ​ធ្វើតេស្ត​អាវុធនាំផ្លូវថ្មី ដែលត្រូវបានពណ៌នាជា "ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងបុព្វហេតុ​បង្កើន​កម្លាំង​ប្រយុទ្ធ​របស់​កង​ទ័ព ស.ប.ប.ក"។

ក្រុមអ្នក​ជំនាញបានចាត់ទុកថា នេះគឺជាសកម្មភាព "បង្ករឿងហេតុ ដែលមានកម្រិត" របស់ ស.ប.ប.ក សំដៅ​បញ្ជូន​សារទៅកាន់ សហរដ្ឋអាមេរិក។ ដោយសារ នេះ គឺជាអាវុធរយៈចម្ងាយខ្លី ពោលគឺមិន​មែន​ជាមីស៊ីល​បាលីស្ទិច​រយៈចម្ងាយ​ឆ្ងាយ ដែលអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកឡើយ។​

លើស​ពីនេះទៅទៀត ការដែល ស.ប.ប.ក បាននិយាយថានេះគឺជាអាវុធយុទ្ធសាស្ត្រ បានស​រឲ្យ​ឃើញ​ថាប្រទេស​នេះកំពុង​ដើរផ្ទុយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិច។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តនេះ​បាន​បញ្ជូន​សារដ៏ខ្លាំងក្លាមួយទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងថា ស.ប.ប.ក នឹងមិនធ្វើ​សម្បទាន​ ចំពោះរាល់​បទដាក់ទណ្ឌកម្មរបស់ វ៉ាស៊ីនតោនឡើយ ព្រមទាំងរំលឹ​កថា ថ្នាក់ដឹកនាំ លោក​ Kim Jong-un មិនធ្លាប់​សន្យាបញ្ឈប់ការធ្វើតេស្តអាវុធឡើយ។ លោកបានសន្យាថា​នឹងបញ្ឈប់​អាវុធ​នុយក្លេ​អ៊ែរ​និង​មីស៊ីល​បាលីស្ទិច​អន្តរទ្វីប ដែល​ត្រូវបានចាត់ទុក ជាការគំរាមកំហែ​ងចំពោះសហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top