ព័ត៌មាន
កិច្ចការបរទេសប្រជាជនគួរតែបន្តលើកកម្ពស់តួនាទីត្រួសត្រាយក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព
កាលពីថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានបើកសន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនក្នុងឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ ២០២៥។ របាយការណ៍ក្នុងសន្និសីទបង្ហាញថា កិច្ចការ បរទេសបានរួមចំណែករក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ទាក់ទាញ ធនធានសំខាន់ៗ ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់តួនាទី កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិ។
ថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា នាពេល ខាងមុខ កិច្ចការបរទេស រួមទាំងកិច្ចការបរទេសប្រជាជន ចាំបាច់ត្រូវបន្តលើក កំពស់តួនាទីត្រួសត្រាយក្នុងការរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ ការអភិវឌ្ឍ ហើយលើកកំពស់ឋានៈរបស់ប្រទេសជាតិក្នុង ឆាកអន្តរជាតិ រួមចំណែក អនុវត្តន៍គោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី និងការធ្វើពិពិ ធកម្មទំនាក់ទំនងបរទេស។ អង្គការប្រជាជនត្រូវលើកកម្ពស់បាវចនា "ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្រសិទ្ធភាព" បង្កើនការស្រាវជ្រាវ ការវិភាគ និងការវាយតម្លៃអំពី ដៃគូ និន្នាការ និងបញ្ហាថ្មីៗក្នុងកិច្ចការបរទេសរបស់ប្រជាជន ដើម្បីពង្រីកផ្នែកវិជ្ជមាន ទប់ស្កាត់ផ្នែកអវិជ្ជមាន “សហប្រតិបត្តិការបណ្ដើរ តស៊ូបណ្ដើរ" កំណត់ការផ្តោត សំខាន់នៃកិច្ចការបរទេសសមស្របទៅនឹងដៃគូនីមួយ និងវិស័យនីមួយៗ; ផ្លាស់ប្ដូរ ថ្មីបន្ថែមទៀតនូវខ្លឹមសារ និងវិធីសាស្រ្តនៃការអនុវត្តសកម្មភាពកិច្ចការបរទេស ដោយ ផ្សារភ្ជាប់ជាមួយការអនុវត្តន៍យ៉ាងជាក់ស្ដែងនូវទស្សនៈ គោលជំហរ និងគោលមាគ៌ា របស់បក្ស និងគោលនយោបាយរបស់រដ្ឋ៕