• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាល្លឺម៉ង់ពន្យល់ពីមូលហេតុដែលវៀតណាមមានភាពទាក់ទាញសម្រាប់វិនិយោគិន

ផលិតគ្រឿងបន្លាស់អគ្គិសនីនិងអេឡិចត្រូនិច (រូបថត៖ TTXVN)
 

គេហទំព័រ Finanzen.net របស់អាល្លឺម៉ង់ ទើបបានចុះផ្សាយអត្ថបទដែលវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ វៀតណាម ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ព្រមទាំងពន្យល់ពីហេតុផលដែលវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន និងភ្ញៀវទេសចរបរទេស។

អត្ថបទបានបញ្ជាក់ថា វៀត ណាមបានលេចធ្លោយ៉ាងខ្លាំងក្លាក្នុងបរិបទកើតមានជំងឺកូវីដ ១៩។ ទោះបីមានចំនួនប្រជាជនយ៉ាងច្រើន ពោលគឺ ៩៥ លាននាក់ក៏ដោយ ប៉ុន្តែវៀតណាមនៅតែអាចទប់ទល់ជំងឺរាតត្បាត មុនបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយមានករណីស្លាប់យ៉ាងតិចតួចបំផុត។ អត្ថបទនេះបានដកស្រង់ការវិភាគរបស់លោក James Johnstone អ្នកជំនាញនិងជាអ្នកគ្រប់គ្រងមូលនិធិទីផ្សារជួរមុខ (ដែលមានឈ្មោះថា មូលិធិនៃបណ្ដាទីផ្សារទើបលេចចេញជំនានបន្ត RWC) របស់សម្ព័ន្ធក្រុមហ៊ុន RWC Partners បានឲ្យដឹងថា ចាប់ពីឆ្នា ២០២១ មក វៀតណាមបានធ្វើការផ្លាស់ប្ដូរប្រកបដោយជោគជ័យពីសេដ្ឋកិច្ចកសិកម្មទៅជាសេដ្ឋកិច្ចដែលអាចបត់បែនបាន ដោយផ្អែកលើ ផលិតកម្មនិងសេវាកម្ម។ នៅឆ្នាំ ២០២០ សេដ្ឋកិច្ច វៀតណាមនឹងបន្តត្រូវបានពង្រឹង ព្រោះថាកំណើននៃការនាំចេញគ្រឿងអេឡិចត្រូនិចនិងវាយនភ័ណ្ឌ។ នៅឆ្នាំ ២០២០ ស្មាតហ្វូននិងគ្រឿងបន្លាស់បានស្រូបយក ១៨,១% នៃការតម្លៃប្រាក់នាំចេញសរុប បន្ទាប់មកគឺកុំព្យូទ័ស្រូបយក ១៥,៨% និងទំនិញវាយនភ័ណ្ឌបានស្រូបយក ១០,៥% ផងដែរ៕

តាម VOV5- វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top