• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតរុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលសេដ្ឋកិច្ចនិងទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម

អត្ថបទ  “កំណើនសេដ្ឋកិច្ចកើនឡើងថ្វីត្បិតតែមានជំងឺរាតត្បាត៖ រង្វាស់នៃទំនាក់ទំនងរុស្ស៊ី - វៀតណាម” ត្រូវបានចុះផ្សាយលើកាសែតអេឡិចត្រូនិក “និទាឃរដូវរុស្ស៊ី
 

កាសែតអេឡិចត្រូនិក “និទាឃរដូវរុស្ស៊ី" (Rusvesna) នៅថ្ងៃទី ១១ ខែមករាបានចុះផ្សាយអត្ថបទ  “កំណើនសេដ្ឋកិច្ចកើនឡើងថ្វីត្បិតតែមានជំងឺរាតត្បាត៖ រង្វាស់នៃទំនាក់ទំនងរុស្ស៊ី - វៀតណាម”។

ដែលក្នុងនោះអ្នកនិពន្ធបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម​ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ អ្នកនិពន្ធជឿជាក់ថាកំណើនសេដ្ឋកិច្ចដែលវៀតណាមសម្រេចបាន ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់នៅក្នុងបរិបទនៃជំងឺរាតត្បាតដែលកំពុងរីករាលដាលនិងមានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេសសឹងតែទាំងអស់លើទូទាំងពិភពលោក។          ក្នុងវិស័យកិច្ចការបរទេស អ្នកនិពន្ធបានបញ្ជាក់ថា វៀតណាមទទួលបានជោគជ័យជាច្រើននៅឆ្នាំ ២០២០ ហើយឋានៈរបស់ប្រទេសកំពុងកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោកទាំងមូល។ អ្នកនិពន្ធបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសសន្តិភាពរបស់វៀតណាមនិងជឿជាក់ថា ទាំងទីក្រុងម៉ូស្គូនិងទីក្រុងហាណូយនឹងមានវិធីសាស្រ្តអភិក្រមស្រដៀងគ្នានឹងរួមចំណែកដល់ការពង្រឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top