ព័ត៌មាន
កាសែតជប៉ុន៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាមនិងជប៉ុន រួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់
គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ២៧ វិច្ឆិកា បានបង្ហោះព័ត៌មានលេចធ្លោអំពីជំនួបពិភាក្សាវាងនាយករដ្ឋមន្ត្រី លោក Kishida និងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅឯវិមាននាយករដ្ឋមន្ត្រី។ ដោយដាក់ចំណងជើងថា “ជប៉ុន-វៀតណាមបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច” ព័ត៌មានសំខាន់នាថ្ងៃទី ២៨ វិច្ឆិកា របស់កាសែត Japan Today គឺជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។ កាសែតនេះបានវាយតម្លៃថា សេចក្តីប្រកាសដំឡើងទំនាក់ទំនងវៀតណាម - ជប៉ុននៅថ្ងៃទី ២៧ ខែវិច្ឆិកា មានន័យថា ជប៉ុនដណ្ដើមបានឋានៈជាដៃគូឈានមុខគេរបស់វៀតណាម។
គេហទំព័ររបស់ NHK និង TBS បានរាយការណ៍អំពីជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជាមួយអតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច លោក Nikai Toshihiro អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងសមាជិកនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម សំដៅ “ជំរុញការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ក្នុងនោះមានការផ្លាស់ប្តូរ និងជួបប្រាស្រ័យរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ៕