• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាលានុវត្តភាពនិងសក្ដានុភាពវិនិយោគនៅវៀតណាមចំពោះសហគ្រាសសឹង្ហបុរី

(រូបថតឧទាហរណ៍៖ TTXVN)
 

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេទិកាធុរកិច្ចសឹង្ហបុរី (SBF) បានរៀបចំព្រឹត្តិការណ៍តាម ប្រព័ន្ធវីដេអូ FYIstival The ASEAN Edition ក្រោមមូលបទ “កាលានុវត្តភាពនិង យថាទស្សន៍កំណើនរបស់វៀតណាមឆ្នាំ ២០២១” សំដៅផ្គត់ផ្គង់ព័ត៌មានជាសារវ័ន្តអំពី បរិយាកាសវិនិយោគ ក៏ដូចជាគោលនយោបាយអនុគ្រោះទាក់ទាញដើមទុនបរទេស របស់វៀតណាម ទៅកាន់សហគមន៍សហគ្រាសសឹង្ហបុរី។ ថ្លែងនៅព្រឹត្តិការណ៍នេះ អនុ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោកស្រី Nguyen Thi Bich Ngoc បាន ស្វាគមន៍ហើយវាយតម្លៃខ្ពស់ពីគំនិតផ្ដួចផ្ដើម FYIstival របស់ SBF ព្រមទាំងអះអាងថា វៀត ណាមកំពុងជាទីផ្សារវិនិយោគរបស់ប្រទេសនិងតំបន់ដែនដីជាង១៤០កន្លែង។ ក្នុង នោះ សឹង្ហបុរីជាវិនិយោគិនធំទី៣របស់វៀតណាម ប៉ុន្តែបានឈានឡើងនាំមុខគេ ក្នុងឆមាសទី១ឆ្នាំ២០២១ ដោយមានដើមទុនវិនិយោគសរុបប្រមាណ៥,៦៤ពាន់លាន ដុល្លាអាមេរិក។ វៀតណាមនិងសឹង្ហបុរីមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ ជិតស្និទ្ធ ដោយមានក្របខ័ណ្ឌគតិយុត្តគ្រប់គ្រាន់ និងកាន់តែប្រសើរឡើងៗ ដែលរួម មានកិច្ចព្រមព្រៀង សន្ធិសញ្ញាទ្វេភាគី ហើយក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពហុភាគីវិញ ភាគីទាំងពីរក៏បានបង្កើតយន្តការងាយស្រួលដើម្បីឲ្យសហគ្រាសស្វែងរកឱកាសវិនិយោគ សហប្រតិបត្តិការធ្វើអាជីវកម្មផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំវៀតណាមលោក Jaya Ratnam ក៏បាន ចាត់ទុកថា វិស័យអប់រំបណ្ដុះបណ្ដាល Fintech កាបូបអេឡិចត្រូនិក និងពាណិជ្ជកម្ម អេឡិចត្រូនិក គឺជាវិស័យដែលមានសក្ដានុភាពច្រើនបំផុតសម្រាប់សហគ្រាសសឹង្ហបុរី ដែលមានបំណងចង់បោះទុនចូលមកវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top