• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងតំបន់ភាគខាងកើតត្រូវដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិជាអាទិភាពចម្បងបំផុត

នេះជាការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីយប់ថ្ងៃទី ២៨ ខែមករា នៅខេត្ត Nghe An ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនជើង-ត្បូងនៅតំបន់ភាគខាងកើតចំនួន ១០ ដំណាក់កាលទី ១ (២០១៧-២០២០) និង ដំណាក់កាលទី ២ (២០២១-២០២៥) ពី Ninh Binh ដល់ Quang Tri ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍ ចំពោះស្មារតីរបស់ប្រទេសជាតិទាំងមូល ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងធំធេងនៃប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតរបស់កងទ័ព និងប្រជាជនទាំងមូល ដើម្បីជួយជ្រោមជ្រែង និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ដោយមានគោលដៅខិតខំប្រឹងប្រែងមានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ និងយ៉ាងហោចណាស់ ៥០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងដំណើរការសាងសង់គម្រោង ត្រូវធានាសុវត្ថិភាព វឌ្ឍនភាព គុណភាព បច្ចេកទេស ហើយគ្មានការចំណាយលើសលុបនោះឡើយ។ ការងារតាំងទីលំនៅថ្មីត្រូវមានភាពរហ័សរហួន ទាន់ពេលវេលា ស្របតាមរបប និងគោលនយោបាយ ក៏ដូចជាយកចិត្តទុកដាក់លើការងារសម្រាប់ប្រជាពលរដ្ឋ ធានាថាជីវភាពនៅទីលំនៅថ្មីត្រូវតែស្មើ ហើយខិតខំឱ្យខ្ពស់ជាងទីលំនៅចាស់។ ក្រសួង មូលដ្ឋាន វិនិយោគិន និងអ្នកម៉ៅការ ត្រូវសម្របសម្រួលឱ្យស្របគ្នា ជិតស្និទ្ធ និងមានប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top