• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបចូលមកវៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំង

យោងតាមទិន្នន័យស្ថិតិ បច្ចុប្បន្ននេះ ការវិនិយោគពីអឺរ៉ុបចូលមកវៀតណាមឈានដល់ជាង ៣០ ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអឺរ៉ុបមកកាន់វៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះ ក្នុងឆ្នាំ ២០២២ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ២,៥ ពាន់លានដុល្លារអាមេរិកពីអឺរ៉ុប ហើយនៅឆ្នាំ ២០២៤ បានឈានដល់ ៣,២៥ ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងវិនិយោគផ្ទាល់ពីបរទេសជិត ២.៥០០ ដែលបានវិនិយោគពីអឺរ៉ុបចូលមកវៀតណាមរហូតមកដល់ពេលនេះ ប្រទេសចំនួន ៤ នៅអឺរ៉ុប រួមមាន៖ ហូឡង់ បារាំង លុចសំបួរ អាល្លឺម៉ង់ បានចូលរួមចំណែកប្រហែលជាង ២០ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងរចនាសម្ព័ន្ធឧស្សាហកម្ម ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបមកកាន់វៀតណាមបានវិនិយោគលើឧស្សាហកម្មចំនួន ១៨/២១ យោងទៅតាមប្រព័ន្ធចាត់ថ្នាក់វិស័យសេដ្ឋកិច្ចជាតិ។ ទាក់ទងនឹងការចែកចាយភូមិសាស្ត្រ វិនិយោគិនសហភាពអឺរ៉ុបមានវត្តមាននៅក្នុងខេត្ត និងទីក្រុងភាគច្រើននៃប្រទេសវៀតណាម ប៉ុន្តែនៅតែផ្តោតសំខាន់នៅក្នុងទីក្រុងធំៗ និងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ដូចជា៖ ទីក្រុងហូជីមិញ ដុងណៃ ហាណូយ បាក់និញ ក្វាងនិញ...។

លោក ង្វៀន ហៃមិញ អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham) បានមានប្រសាសន៍ថា ប្រទេសវៀតណាមគឺជាប្រទេសមួយដែលបានលេចចេញយ៉ាងឆាប់រហ័សក្នុងរយៈពេលថ្មីៗនេះ ជាពិសេសនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអឺរ៉ុប។ ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបមកកាន់វៀតណាមកំពុងមានទំនោរផ្តោតលើវិស័យថ្មីៗដូចជាថាមពលស្អាត បច្ចេកវិទ្យាខ្ពស់ ឬមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top