• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ហុងហ្គារី


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh
ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba ក្នុងឱកាសលោកមកវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការឥណទានមានតម្លៃ ៤៤០ លានអឺរូរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ នៅក្នុងពិធីចុះហត្ថលេខានេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជម្រុញក្រសួងស្ថាប័ននា​នា​ បំ​ពេញ​ល្អបែបបទសម្រាប់ចុះហត្ថលេខាប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងនេះ។ នេះត្រូវបាន​ចាត់ទុកជាសញ្ញា​សំខាន់ក្នុងសកម្មភាពកិច្ចការបរទេសរវាងវៀតណាមជាមួយហ៊ុងហ្គារីដើមឆ្នាំ២០១៧ និងត្រៀមរៀបចំឲ្យដំ​ណើរ​ទស្សនកិច្ចវៀតណាមផ្លូវការនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីហ៊ុងហ្គារី លោក Orban Viktor (ដែលគ្រោងនឹង​ប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៧)។ ដោយមានកិច្ចព្រមពៀងក្របខ័ណ្ឌនេះ ភាគីទាំងពីរនឹងអនុវត្តគម្រោងការសហប្រតិបត្តិការជាច្រើនលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់ហ៊ុងហ្គារីនិងវៀតណាមមានតម្រូវការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top