• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅអូស្ត្រាលី - នាយករដ្ឋមន្ត្រីលោក Scott Morrison ទទួលបានជ័យជំនះដ៏ "អស្ចារ្យ"


 នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison 
 

នាថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានសរសើរជ័យជំនះ "ដ៏អស្ចារ្យ​" របស់ខ្លួននៅក្នុងការបោះឆ្នោតសហរដ្ឋអូស្រ្តាលីដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនេះ ក្នុង​នោះសម្ព័ន្ធ​ភាព​គណ​បក្សអភិរក្ស​សេរីជាតិដែលកាន់អំណាចរបស់លោកបានទទួលជ័​យជំនះ​ដោយចៃដន្យ។
 
លោក Scott Morrison តែងតែជឿជាក់លើអ្វីៗដែលមិននឹងស្មានដល់ ហើយជ័យជំនះនេះគឺសម្រាប់ "ប្រជាជន​អូស្ត្រាលី​" ដែលបានគាំទ្រសម្ព័ន្ធភាពកាន់អំណាចផងដែរ។  ជាមួយនឹង ៦០% នៃសម្លេងគាំទ្រ ដែល​ត្រូវបាន​ត្រួត​ពិនិត្យ​ សម្ព័ន្ធភាពកាន់អំណាច បានបន្តរក្សាការកាន់តំណែងក្នុងការគ្រប់គ្រងប្រទេសជាតិ។ ទូរទស្សន៍ ABC បាន​ផ្សាយថា​សម្ព័ន្ធភាពអភិរក្សកំពុងទទួលបានយ៉ាងហោចណាស់ ៧៤ អាសនៈក្នុងចំណោម ១៥១អាសនៈនៅសភា​អូស្ត្រាលី​ខណៈពេលដែលគណបក្សប្រឆាំងទទួលបានយ៉ាងហោ​ចណាស់ ៦៥ អាសនៈ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែនៅ​តែមិនទាន់ដឹងច្បាស់ថា សម្ព័​ន្ធភាពនេះ​នៅតែទទួល​បាន​ប្រៀប​ខ្លាំង​ពោល​គឺមាន​សម្លេង​គាំទ្រភា​ពច្រើនដ៏​រឹងមាំដែរឬទេស ឬក៏ត្រូវ​រង់ចាំរហូត​ដល់ពេលដែល​លទ្ធផល​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស​ចេញ​នា​ចុង​សប្តាហ៍នេះ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top