• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅកម្ពុជា៖ អ្នកសង្កេតការណ៍ជិត ៩ ម៉ឺននាក់ ចុះឈ្មោះចូលរួម ឃ្លាំមើលការបោះឆ្នោត

ជិតមួយសប្តាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៅកម្ពុជា ប្រទេសនេះបានទទួលស្គាល់អ្នកសង្កេតការណ៍ទាំងជាតិនិងអន្តរជាតិជិត ៩ ម៉ឺន នាក់ដែលបានចុះឈ្មោះចូលរួមឃ្លាំមើលការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
សកម្មភាពឃោសនាបោះឆ្នោត។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ)

អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) លោក សោម សូរីដា បានឲ្យដឹងថា គិត ត្រឹមថ្ងៃទី១៧ ខែកក្កដា NEC បានទទួលស្គាល់អ្នកសង្កេតការណ៍ចំនួន ៨៩.៥៦២ នាក់ មកពីស្ថាប័ន និងអង្គការក្នុងប្រទេសចំនួន ១៣៤ និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៨៣ នាក់មកពីប្រទេសចំនួន ១៣។ ក្រៅពីនោះ NEC ក៏កំពុងពិនិត្យមើលសំណុំឯកសាររបស់អ្នកសង្កេតការណ៍ចំនួន ១២៦នាក់ មកពីអង្គការអន្តរជាតិចំនួន ១៧ ផងដែរ។

ទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២១ ខែកក្កដា នៅកម្ពុជា លោក សោម សូរីដា បានឲ្យដឹងថា សកម្មភាពឃោស នាបោះឆ្នោតក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់; គណបក្សនយោបាយចំនួន ១៨ ដែលចូលរួមក្នុងការបោះឆ្នោតបានធ្វើយុទ្ធនាការក្នុងទម្រង់ជាច្រើន។ ដំណើរការរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជាកំពុងប្រព្រឹត្តទៅតាមកាលវិភាគដែលបានរំពឹងទុក។

ការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅមណ្ឌលបោះ ឆ្នោតជិត ២៣.៨០០ កន្លែង។ នៅក្នុងការបោះឆ្នោតខាងមុខនេះ ម្ចាស់ឆ្នោតកម្ពុជាជាង ៩,៧ លាននាក់នឹងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន ១២៥ នាក់ នៃរដ្ឋសភា កម្ពុជានីតិកាលទី ៧៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top