• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៥៖ រួមគ្នាបន្តសរសេររឿងសន្តិភាព

កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសារមន្ទីរពិភពកាហ្វេនៅសង្កាត់ Buon Ma Thuot ខេត្ត Dak Lak ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៥ ត្រូវបានប្រារព្វ ឡើង ដោយចាប់ផ្តើមដំណើរវិលត្រឡប់ទៅរកឫសគល់ តភ្ជាប់យុវជនវៀតណាម នៅឯបរទេសជាមួយស្រុកកំណើត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ថ្លែងសុន្ទរកថាក្នុងពិធីបើក។ (រូបថត៖ Thanh Long/កាសែតពិភពលោកនិងវៀតណាម)

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកក្កដា ជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៥ មានប្រធានបទ “រួមគ្នាបន្តសរសេររឿងសន្តិភាព” រួមមានសកម្មភាពទៅ ទស្សនា ស្វែងយល់ ការងារស្ម័គ្រចិត្ត និងការផ្លាស់ប្តូរវប្បធម៌ ប្រវត្តិសាស្ត្រនៅខេត្ត-ក្រុងចំនួន ១០ នៅទូទាំងប្រទេស។ ការបោះជំរុំវិស្សមកាលឆ្នាំនេះមានការចូលរួមរបស់អាណិកជនវ័យក្មេងវៀតណាមចំនួន ១១០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៣១ ជុំវិញពិភពលោក។ ចំណុចថ្មីនៃជំរុំវិស្សមកាលឆ្នាំនេះ គឺសកម្មភាពជួបប្រាស្រ័យជាមួយនាយកដ្ឋានរក្សាសន្តិភាពនៅទីក្រុងហាណូយ ដើម្បីឲ្យយុវជនយល់កាន់តែច្បាស់អំពីបេសកកម្ម និងតួនាទីរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពលើពិភពលោកក្នុងបរិបទបច្ចុប្បន្ន។

ថ្លែងសុន្ទរកថាក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “ជំរុំវិស្សមកាលវៀតណាមឆ្នាំនេះ គឺជាដំណើរដ៏ពិសេសរយៈពេល ១៤ ថ្ងៃ ទៅកាន់ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសយើង នាំប្អូនៗត្រឡប់ទៅរកឫសគល់ប្រជាជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងមនុស្សវៀតណាម។ ក្នុងអំឡុងពេលជំរុំវិស្សមកាល ប្អូនៗ នឹងមិនត្រឹមតែស្វែងយល់ពីភាពស្រស់ស្អាតរបស់ប្រទេសជាតិ ពីតំបន់ខ្ពង់រាប ដល់វាលទំនាប ពីបេតិកភណ្ឌរហូតដល់ទីក្រុងទំនើបប៉ុណ្ណោះទេ ថែមទាំងសម្របខ្លួន ក្នុងសកម្មភាពសហគមន៍ ការផ្លាស់ប្តូរវប្បធម៌ ភាសាវៀតណាម ស្វែងយល់ពីប្រវត្តិ សាស្ត្រនិងរួមចំណែកដល់សង្គមតាមរយៈសកម្មភាពស្ម័គ្រចិត្តទៀតផង”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top