• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការដែលចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ

វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa ព្រមទាំងលុបចោលសមយុទ្ធនេះហើយមិនបង្ក ឡើងម្ដងទៀតការរំលោភបំពានដដែលនោះឡើយ។
 

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang។


នាថ្ងៃទី២៦ សីហា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះ ការដែលចិនបានធ្វើសមយុទ្ធនៅតំបន់សមុទ្រប៉ែកឦសានប្រជុំកោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ការដែលចិនបានធ្វើសម យុទ្ធជាបន្តបន្ទាប់នៅតំបន់ប្រជុំកោះ Hoang Sa បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ដើរផ្ទុយទៅនឹងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងបង្កឡើងភាពស្មុគស្មាញ អវិជ្ជមានចំពោះដំណើរការចរចា រវាងចិននិងអាស៊ានស្ដីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិ ការនៅសមុទ្រខាងកើតផងដែរ។

វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ព្រមទាំងលុបចោលសមយុទ្ធនេះហើយមិនបង្ក ឡើងម្ដងទៀតការរំលោភបំពានដដែលនោះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top