ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាបានបញ្ចប់ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងថា ភាគីទាំងពីរទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចរចាពាណិជ្ជកម្ម ហើយព័ត៌មានលម្អិតនៃការចរចានឹងត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១២ ឧសភា (ម៉ោងនៅអាមេរិក)។ ទន្ទឹមនឹងនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានឲ្យដឹងថា៖ “ការចរចាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះមានប្រសិទ្ធិភាពខ្លាំងណាស់។ ប្រការដ៏សំខាន់នោះ គឺភាគីនានាអាចឈានដល់កិច្ចព្រមព្រៀងបានយ៉ាងឆាប់” ហើយភាពខុសប្លែកគ្នាមិនធំដូចការរំពឹងទុកទេ។ ប្រការជាច្រើនត្រូវបានអនុវត្តន៍ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ យើងខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងដែលសម្រេចបានជាមួយដៃគូចិន នឹងជួយដោះស្រាយភាពអាសន្ននេះ”។
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានឲ្យដឹងថា ការចរចាជាមួយអាមេរិកគឺ "ស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនា ឈានដល់ការឯកភាពដ៏សំខាន់និងវឌ្ឍនភាពជាក់ស្តែង" ដោយភាគីទាំងពីរបានឯកភាពបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការពិគ្រោះដោយសមភាព កសាងមូលដ្ឋានគ្រឹះនិងបង្កើតលក្ខខណ្ឌសម្រាប់កាត់បន្ថយភាពខុសប្លែកគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕