ក្នុងរយៈពេលបួនថ្ងៃនៃការចរចា គណៈប្រតិភូវៀតណាមនិងអាមេរិកសម្រេចបានវឌ្ឍនភាពជាច្រើន ដោយកាត់បន្ថយគម្លាតលើគ្រប់វិស័យនៃការចរចា។ ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះត្រង់ និងប្រកបដោយការស្ថាបនាចំពោះបញ្ហាកង្វល់ចំពោះប្រទេសនីមួយៗ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឯកសារឆ្លើយតបដែលវៀតណាមបានផ្ញើទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ភាគីទាំងពីរបានចំណាយពេលផ្ទៀងស្តាប់ការវិភាគ និងការពន្យល់ ឆ្ពោះទៅរកដំណោះស្រាយសមស្រប ដែលភាគីទាំងពីរអាចទទួលយកបាន។
ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតនាពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តពិភាក្សាលើបញ្ហាលេចធ្លោ និងរៀបចំសម្រាប់ការចរចាតាមអ៊ីនធឺណិតរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកប្រកបដោយតុល្យភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ៕