• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នាវៀតណាម”

កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុងចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣ កំពុងឆ្ពោះទៅ ។

ទីដ្ឋភាពនៃកម្មវិធីសិល្បៈ “សេចក្ដីប្រាថ្នា វៀតណាម”។ (រូបថត៖ VOV5)


ក្នុងឱកាសអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣របស់បក្ស នាយប់ថ្ងៃទី១៥ មករា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីសិល្បៈក្រោមមូលបទ “សេចក្ដីប្រាថ្នាវៀតណាម”។

កម្មវិធីគឺជារឿងនិទានអំពីយុគសម័យឯករាជ្យនិងសេរីភាពរបស់ ប្រជាជាតិ ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសេចក្ដីប្រាថ្នា ស្ដីពីប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន អារិយ្យធម៌ និងសុភមង្គលនៅក្នុង ចក្ខុវិស័យឆ្នាំ២០៣០-២០៤៥ ដែលមហាសន្និបាតលើកទី១៣កំពុងឆ្ពោះទៅ ។ លោកឧត្តមសេនីយ៍ទោ Dang Quan Thuy អតីតអនុប្រធានរដ្ឋសភា និងជាអតីតប្រធានសមាគមន៍អតីតយុទ្ធជនវៀតណាមបានចែករំលែកថា៖ “ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមសម្រេចបានជោគ ជ័យជាច្រើនណាស់។ យើងជឿជាក់ពីព្រោះថា បក្សគឺជាពន្លឺ ជាប្រាជ្ញា ជា ការច្នៃប្រឌិត និងជាចំណងសាមគ្គីភាពផងដែរ។ ហើយយើងត្រូវប្រែក្លាយ ការជឿជាក់នោះទៅជាសកម្មភាពជាក់ស្ដែង ដោយនាំសេចក្ដីសម្រេចចិត្ត របស់បក្សចូលក្នុងជីវភាពរស់នៅ ប្រែក្លាយសេចក្ដីសម្រេចចិត្តទៅជាការ ពិត។ ទន្ទឹមនឹងនោះ ការពារគោលមាគ៌ា គោលជំហររបស់បក្ស ប្រយុទ្ធ ប្រឆាំងនឹងការបំភ្លៃការពិត ការបែកបាក់បក្សជាមួយ ប្រជាជនផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top