• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងកម្ពុជា។
  កម្មវិធីសម្តែងសិល្បៈក្នុងកម្មវិធី “ជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជា លើកទី៥” (រូបថត៖ nhandan.vn)  

នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមមិត្តភាពវៀតណាម-កម្ពុជា សហភាពអង្គការមិត្តភាពវៀតណាម សហការជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម និងខេត្ត Binh Phuoc ដើម្បីរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើក ទី ៥។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងឱកាសរំលឹក ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ អញ្ជើញចូលរួម និងថ្លែងមតិក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង ជាមួយកម្ពុជា។ ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ប្រទេសទាំងពីរកាន់តែយល់ដឹងអំពីសារៈ សំខាន់ជាយុទ្ធសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងបុព្វហេតុកសាង និងអភិរក្សការពារមាតុភូមិនៃប្រទេសនីមួយៗ។

ក្នុងពិធីនេះ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ដំណាក់កាល ២០២២-២០២៧។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈប្រតិភូប្រជាជនទាំងពីរបានចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃកម្មវិធី បណ្តុះពន្លកមិត្តភាព និងចែករំលែកនូវបទពិសោធន៍ក្នុងសកម្មភាពរវាងអង្គការមិត្តភាពប្រជាជនទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top