• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” នៅស្រុកកោះ Ly Son

ក្នុងកម្មវិធី “រួមដំណើរជាមួយអ្នកនេសាទ” នៅស្រុកកោះ Ly Son បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ បានប្រគល់ទង់ជាតិចំនួន ៥០០០ ជូនដល់អ្នកនេសាទ អំណោយ ១៥៥ ដល់គ្រួសារ គោលនយោបាយដែលមានស្ថានភាពលំបាក និងអំណោយជាច្រើនដល់សិស្សក្រីក្រដែលជំនះការលំបាកនៅលើភូមិសាស្ត្រស្រុកកោះ Ly Son ដោយមានតម្លៃសរុប ៣៥០លានដុង៕
  បញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាមប្រគល់សៀវភៅច្បាប់ជូនស្រុកកោះ Ly Son។ (រូបថត៖ qdnd.vn)  

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែឧសភា បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ បានសម្របសម្រួលជាមួយគណៈកម្មាធិការចលនាមហាជនខេត្ត Quang Ngai កាសែត “ពលករ” និងអង្គភាពមួយចំនួន រៀបចំកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ស្រុកកោះ Ly Son (ខេត្ត Quang Ngai)។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ២ បានរៀបចំកម្មវិធី “រួមដៃគ្នាសម្អាតបរិស្ថានសមុទ្រ” ដោយការប្រមូលសំរាមនៅតាមឆ្នេរ ប្រគល់ធុងសំរាមចំនួន១០ធុង និងថង់មេត្រីភាពបរិស្ថានជូនប្រជាពលរដ្ឋ។ សមាជិកគណៈប្រតិភូបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ ជាមួយថ្នាក់ដឹកនាំ និងប្រជាជនស្រុកកោះ Ly Son; បានរៀបចំការប្រឡង “ខ្ញុំស្រឡាញ់កោះសមុទ្រ ស្រុកកំណើត” ជាមួយសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យ An Vinh។ ក្នុងកម្មវិធី “រួមដំណើរជាមួយអ្នកនេសាទ” នៅស្រុកកោះ Ly Son បញ្ជាការដ្ឋានប៉ូលីសសមុទ្រតំបន់លេខ ២ បានប្រគល់ទង់ជាតិចំនួន ៥០០០ ជូនដល់អ្នកនេសាទ អំណោយ ១៥៥ ដល់គ្រួសារគោលនយោបាយដែលមានស្ថានភាពលំបាក និងអំណោយជាច្រើនដល់សិស្សក្រីក្រដែលជំនះការលំបាកនៅលើភូមិសាស្ត្រស្រុកកោះ Ly Son ដោយមានតម្លៃសរុប ៣៥០លានដុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top