នាថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៨ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានព្រមានថា៖ គ្រប់មុខសញ្ញាទាំងអស់ ប្រសិនបើអំពាវនាវឲ្យធ្វើពហិការចំពោះការបោះឆ្នោតសកលនាពេលខាងមុខនឹងត្រូវផាកពិន័យ និងប្រឈមមុខជាមួយបទល្មើសព្រហ្មទណ្ឌ។
លោកសមរង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)
ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានអំពាវនាវឲ្យអ្នកបោះឆ្នោតដែលមានលក្ខខណ្ឌគ្រប់គ្រាន់ចូលរួមការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្ដដាខាងមុខ សំដៅអនុវត្តន៍សិទ្ធិរបស់ខ្លួន។ សេចក្ដីព្រមានពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីលោកសមរង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិកម្ពុជា (CNRP) ដែលជាគណបក្សប្រឆាំងសំខាន់ៗ
ត្រូវរំលាយនោះបានញុះញង់ឲ្យប្រជាជនធ្វើពហិការក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើ CNRP គ្មានសិទ្ធិចូលរួម។ លោកសមរង្ស៊ីបាននិរទេសខ្លួននៅបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ មកសំដៅគេចវេសការអនុវត្តន៍សាលដីការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៨ ឆ្នាំ។
សូមបញ្ជាក់ថា៖ការបោះឆ្នោតរដ្ឋសភាកម្ពុជានិតិកាលទី ៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្ដដាខាងមុខ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ១២៥ រូបផងដែរ។ យោងតាមការធ្វើស្ថិតិរបស់ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ នាបច្ចុប្បន្នមានគណបក្សនយោបាយចំនួន ៣៧ ត្រូបានទទួលស្គាលស្របច្បាប់ដោយស្ថាប័ននេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម