• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី និងសិង្ហបុរី

ក្នុងវិស័យសន្តិសុខថាមពល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សមភាគីលោក Anwar ជួយឧបត្ថម្ភសាងសង់ខ្សែកាបថាមពលក្រោមបាតសមុទ្រ ដោយធ្លាប់តែ ឆ្លងកាត់ព្រំដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។
កម្ពុជាមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី និងសិង្ហបុរី ។ រូបថត៖ freshnews 

កាលពីម្សិលមិញ (ថ្ងៃទី៥ ខែកញ្ញា) នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានអញ្ជើញជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim និងសមភាគីសិង្ហបុរី លោក Lee Hsien Loong។

នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ សន្តិសុខថាមពល ការងារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងវិស័យសន្តិសុខថាមពល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សមភាគីលោក Anwar ជួយឧបត្ថម្ភសាងសង់ខ្សែកាបថាមពលក្រោមបាតសមុទ្រ ដោយធ្លាប់តែ ឆ្លងកាត់ព្រំដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។

ទន្ទឹមនឹងនោះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរលើវិស័យដែលមានសក្តានុពលដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ ថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីលទ្ធភាពដែលកម្ពុជានាំចេញអង្ករ និងផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាគម្រោងសាងសង់ខ្សែកាបថាមពលក្រោមបាតសមុទ្រដែលជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top